OrbRom Center គឺជាសាលាមត្តេយ្យសិក្សាល្អបំផុតមួយ មានទីតាំងនៅ អូឡាំព្យាស៊ីធី (Olympia City) រាជធានីភ្នំពេញ ដែលប្ដេជ្ញាចិត្តផ្តល់ជូនការអប់រំកុមារតូចល្អបំផុត ក៏ដូចជាសេវាកម្មឯកទេសបង្កើតឡើងដើម្បីជួយដល់កុមារមានតម្រូវការពិសេស។
មជ្ឈមណ្ឌលរបស់យើងបានដាក់រួមបញ្ចូលគ្នានូវការអន្តរាគមន៍ផ្នែកអប់រំពិសេសដែលមានប្រសិទ្ធភាពខ្ពស់ ដែលផ្នែកអន្តរាគមន៍នេះ ត្រូវបានបង្កើតឡើងដើម្បីបំពេញតាមតម្រូវការផ្ទាល់ខ្លួនរបស់កុមារម្នាក់ៗ។ យើងមានបំណងដាក់បញ្ចូលការអន្តរាគមន៍ពិសេសនេះចូលទៅក្នុងប្រព័ន្ធអប់រំធម្មតា ដើម្បីធានាថាកុមារទាំងអស់ទទួលបានការគាំទ្រ និងការយកចិត្តទុកដាក់ដែលពួកគេត្រូវការជាចាំបាច់។ គ្រប់បន្ទប់រៀនក្នុងមជ្ឈមណ្ឌលរបស់យើងបំពាក់ទៅដោយគ្រឿងបរិក្ខាទំនើបៗ បន្ទប់ផ្នែករំញោចញាណ និងកន្លែងរង់ចាំមានភាពស្ងប់ស្ងាត់ បន្ទប់រៀនទាំងអស់រចនាឡើងដើម្បីបង្កើតបរិយាកាសពោរពេញដោយការថែទាំ និងជំរុញដល់ការលូតលាស់ ក៏ដូចជាការអភិវឌ្ឍន៍របស់កូនលោកអ្នក។
- មជ្ឈមណ្ឌលរបស់យើងមានបន្ទប់រៀនចំនួន ៧ ដែលបន្ទប់នីមួយៗមានពន្លឺគ្រប់គ្រាន់ និងធំទូលាយ រួមទាំងបំពាក់ដោយគ្រឿងសង្ហារឹម ក៏ដូចជាសម្ភារៈអន្តរកម្ម ដែលត្រូវបានជ្រើសរើសដោយការមានគិតគូរយ៉ាងល្អិតល្អន់ ។
- បន្ទប់ផ្នែករំញោចញាណធំជាងគេបំផុតនៅកម្ពុជា។
- មានអាងហែលទឹកនៅខាងក្រៅ។
- កន្លែងលេងបរិវេណខាងក្រៅមានដំបូលពីលើ រួមជាមួយនឹងឧបករណ៍ឡើងជញ្ជាំង និងកន្លែងលេងខ្សាច់។
OrbRom Center គឺជាសាលាមត្តេយ្យសិក្សាល្អបំផុតមួយ មានទីតាំងនៅ អូឡាំព្យាស៊ីធី (Olympia City) រាជធានីភ្នំពេញ ដែលប្ដេជ្ញាចិត្តផ្តល់ជូនការអប់រំកុមារតូចល្អបំផុត ក៏ដូចជាសេវាកម្មឯកទេសបង្កើតឡើងដើម្បីជួយដល់កុមារមានតម្រូវការពិសេស។
មុនពេលចុះឈ្មោះចូលរៀន កុមារទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃយ៉ាងហ្មត់ចត់ ទៅលើផ្នែកអភិវឌ្ឍន៍លូតលាស់ផ្សេងៗគ្នា ហើយការវាយតម្លៃយ៉ាងល្អិតល្អន់នេះនឹងជួយឱ្យគ្រូដែលមានបទពិសោធន៍របស់យើងរៀបចំផែនការសិក្សាអប់រំបានសមស្រប និងមានលក្ខណៈជាបុគ្គល (ELP) សម្រាប់កូនរបស់លោកអ្នក។
ដំណើរការវាយតម្លៃរបស់យើងរួមមាន៖
- ការវាយតម្លៃលើផ្នែកអភិវឌ្ឍន៍លូតលាស់៖ វាយតម្លៃលើជំនាញការយល់ដឹង ម៉ូទ័រ និងជំនាញផ្នែកសង្គម និងអារម្មណ៍ ដើម្បីស្វែងយល់ពីដំណាក់កាលនៃការអភិវឌ្ឍន៍របស់កូនលោកអ្នក ។
- ការវាយតម្លៃលើការសិក្សា៖ វាស់ស្ទង់សមត្ថភាពសិក្សាបច្ចុប្បន្ន ដើម្បីកំណត់ភាពខ្លាំង និងផ្នែកដែលត្រូវកែលម្អ។
- ការវាយតម្លៃលើអាកប្បកិរិយា៖ ស្វែងយល់អំពីទម្រង់នៃអាកប្បកិរិយា ដើម្បីបង្កើតយុទ្ធសាស្រ្តសម្រាប់ជួយគាំទ្រឱ្យមានអាកប្បកិរិយាវិជ្ជមាន។
- ការវាយតម្លៃលើផ្នែកញាណ៖ កំណត់ភាពសមស្របដល់តម្រូវការផ្នែកញាណ ដើម្បីធានាបាននូវបរិយាកាសសិក្សាប្រកបដោយផាសុកភាព និងទទួលបានលទ្ធផលល្អ។
តាមរយៈព័ត៌មានដែលទទួលបានពីការវាយតម្លៃទាំងនេះ ក្រុមការងាររបស់យើងនឹងបង្កើតនូវផែនការសិក្សាអប់រំសមស្រប និងមានលក្ខណៈជាបុគ្គល (ELP) ផ្ទាល់ខ្លួនមួយ ដែលឆ្លើយតបទៅនឹងតម្រូវការសិក្សាជាក់លាក់របស់កូនលោកអ្នក ដើម្បីធានាថាពួកគេទទួលបានការគាំទ្រ និងជំនួយធនធានដ៏ល្អបំផុតតាមដែលអាចធ្វើទៅបាន។ នៅ OrbRom Center ភាពជោគជ័យ ក៏ដូចជាសុខុមាលភាពរបស់កូនលោកអ្នក គឺជាអាទិភាពចម្បងរបស់យើង។
នៅ OrbRom Center យើងប្តេជ្ញាចិត្តផ្តល់ជូនសេវាកម្មអប់រំល្អបំផុតសម្រាប់កុមារដែលមានតម្រូវការពិសេស។ កម្មវិធីសិក្សារបស់យើង បង្កើតឡើងដើម្បីជំរុញការលូតលាស់ ការអភិវឌ្ឍន៍ ក៏ដូចជាបង្កើននូវការអប់រំបែបបរិយាបន្ន ដោយធានាថាកុមារគ្រប់រូបសម្រេចបាននូវសក្តានុពលយ៉ាងពេញលេញរបស់ពួកគេ។
ទិដ្ឋភាពទូទៅនៃកម្មវិធីសិក្សា
- កម្មវិធីសិក្សាបែប Montessori
- ការសិក្សាដែលផ្តោតលើកុមារ៖ លើកទឹកចិត្តឱ្យកុមារមានភាពឯករាជ្យ ការជម្រុញទឹកចិត្តខ្លួនឯង និងការរៀនតាមបទពិសោធន៍ជាក់ស្តែង។
- វិធីសាស្រ្តពហុញាណ ៖ ប្រើប្រាស់ឧបករណ៍ជំនួយការប៉ះ ឬស្ទាប ការស្តាប់ និងរូបភាពជំនួយដល់ការមើលឃើញ ដើម្បីបង្កើនការយល់ដឹងឱ្យបានកាន់តែប្រសើរ។
- សិក្សាតាមល្បឿនរៀងៗខ្លួនរបស់កុមារ ៖ អនុញ្ញាតឱ្យសិស្សរីកចម្រើនទៅមុខ ទៅតាមល្បឿនរៀងៗខ្លួនរបស់ពួកគេ ដើម្បីធានាបាននូវភាពស្ទាត់ជំនាញផ្នែកគំនិត។
- កម្មវិធីសិក្សាផ្តោតលើការលេង
- សកម្មភាពរៀនបែបចូលរួម៖ ប្រើការលេងជាវិធីសាស្រ្តចម្បង ធ្វើឱ្យការរៀនមានភាពសប្បាយរីករាយ និងមានអន្តរកម្មទៅវិញទៅមក។
- ការអភិវឌ្ឍន៍ជំនាញសង្គម៖ ជម្រុញឱ្យមានអន្តរកម្មទៅវិញទៅមក ការប្រាស្រ័យទាក់ទង និងចេះសហការគ្នាក្នុងចំណោមមិត្តភក្តិ។
- ការច្នៃប្រឌិត និងការស្រមើស្រម៉ៃ៖ លើកទឹកចិត្តឱ្យមានការគិតប្រកបដោយភាពច្នៃប្រឌិត និងការដោះស្រាយបញ្ហា តាមរយៈការលេងបែបស្រមើស្រម៉ៃ។
- កម្មវិធីសិក្សាឯកទេស
- ការរៀនសម្របខ្លួន៖ សកម្មភាពរៀនសម្របខ្លួន រៀបចំឡើង ដើម្បីកែលម្អជំនាញម៉ូទ័រ និងកាយសម្បទាមាំមួន។
- ការព្យាបាលលើការនិយាយ និងភាសា៖ ផ្តោតលើការពង្រឹងជំនាញប្រាស្រ័យទំនាក់ទំនងតាមរយៈការអន្តរាគមន៍ស្របតាមគោលដៅដែលបានកំណត់។
- ការព្យាបាលដោយការងារ៖ ពង្រឹងជំនាញម៉ូទ័រ ដំណើរការផ្នែករំញោចញាណ និងបំណិនជីវិត។
បរិយាកាសសិក្សាដែលមានការរួមបញ្ចូលគ្នា
- ជំនួយតាមការមើលឃើញ៖ ការប្រើប្រាស់តារាង កាលវិភាគ និងជំនួយរូបភាព ដើម្បីជួយសម្រួលដល់ការយល់ និងទម្លាប់។
- បន្ទប់ផ្នែករំញោចញាណ៖ ជាកន្លែងពិសេសមួយសម្រាប់ជួយសិស្សចេះគ្រប់គ្រងអ្វីដែលរំញោចដល់ញាណ ក៏ដូចជារក្សាការផ្តោតអារម្មណ៍។
- ថ្នាក់មានសិស្សតិច៖ ធានាបាននូវការយកចិត្តទុកដាក់កុមារម្នាក់ៗបានល្អ និងទទួលបានការជួយគាំទ្រពីអ្នកជំនាញដែលមានការបណ្តុះបណ្តាលខ្ពស់គ្រប់ជ្រុងជ្រោយ។
ផែនការសិក្សាអប់រំសមស្រប និងមានលក្ខណៈជាបុគ្គល (ELP)
- ការវាយតម្លៃទូលំទូលាយ៖ មជ្ឈមណ្ឌលធ្វើការវាយតម្លៃកុមារទាំងអស់មុនពេលចុះឈ្មោះចូលរៀន ដើម្បីបង្កើតផែនការសិក្សាអប់រំសមស្រប និងមានលក្ខណៈជាបុគ្គល (ELP)។
- គោលដៅផ្ទាល់ខ្លួនកុមារ៖ ផែនការសិក្សាអប់រំសមស្រប និងមានលក្ខណៈជាបុគ្គល (ELP) នេះ ត្រូវបានបង្កើតឡើង ដើម្បីបំពេញតម្រូវការជាក់លាក់ ក៏ដូចជាចំណុចខ្លាំងរបស់សិស្សម្នាក់ៗ។
- ការតាមដានជាបន្តបន្ទាប់៖ ការវាយតម្លៃ និងការកែតម្រូវជាប្រចាំ ដើម្បីធានាបាននូវភាពរីកចម្រើន និងការអភិវឌ្ឍន៍លូតលាស់ជាបន្តបន្ទាប់។
ម៉ោងត្រៀមចូលរៀន៖ 7:30 – 8:00 ព្រឹក
វេនទីមួយ៖ 8:00 -11:30 ព្រឹក
រៀនពាក់កណ្តាលថ្ងៃ ម៉ោងទៅទទួល/ម៉ោងចេញ៖ 11:30 ព្រឹក
រៀនពេញមួយថ្ងៃ ម៉ោងទៅទទួល/ម៉ោងចេញ៖ 3:00 រសៀល
OrbRom Center – Olympia City
Address: Olympia City, Building C4, 5th Floor, Oknha Tep Phan St.182, Phnom Penh
Contact: Sophaneth HENG B.Ed, M.Ed
Email: sophaneth@orbrom.com
Phone: 077.455.993
Telegram Link: https://t.me/OrbRom