អ្វីទៅដែលហៅថាវិកលទស្សន [Dyslexia]?
វិកលទស្សន៍គឺជាប្រភេទពិការភាពមួយនៃការសិក្សាមានន័យថាកុមារដែលមានបញ្ហាវិកលទស្សន៍មានការលំបាកយ៉ាងខ្លាំងនៅក្នុងផ្នែកសិក្សាមួយចំនួន។វិកលទស្សន៍ ដែលពេលខ្លះគេស្គាល់ថាជាពិការភាពក្នុងការសិក្សាជាធម្មតាបង្កបញ្ហាទៅដល់ការអាននិងការប្រកបអក្សរបើទោះបីជាកុមារនោះត្រូវបានផ្តល់ឱកាសនិងខិតខំប្រឹងប្រែងរៀនសូត្រដូចកុមារដទៃទៀតក៏ដោយ។វិកលទស្សន៍មិនមែនជាបញ្ហានៃសមត្ថភាពបញ្ញានោះទេ។ បុគ្គលដែលមានបញ្ហាវិកលទស្សន៍គឺឆ្លាតដូចបុគ្គដទៃទៀតអញ្ចឹងគ្រាន់តែខួរក្បាលរបស់ពួកគាត់ធ្វើដំណើរការនិងទទួលយកភាសាខុសគ្នាពីបុគ្គលធម្មតា។
មូលហេតុនៃការបង្កឲ្យមានវិកលទស្សន៍[Dyslexia]
រោគសញ្ញានៃបញ្ហាវិកលទស្សន [Dyslexia] ជារឿយៗត្រូវបានកត់សម្គាល់ឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងនៅពេលកុមារចាប់ផ្តើមចូលរៀនជាពិសេសនៅពេលដែលកុមារចាប់ផ្តើមរៀនអានអក្សរ។មុនពេលកុមារចាប់ផ្តើមចូលរៀនវាអាចនិងមានការពិបាកបន្តិចនៅក្នុងការប្រាប់ថាតើពួកគេមានបញ្ហាវិកលទស្សនឬក៏អត់។ប៉ុន្តែអ្នកទាំងអស់គ្នាអាចរកមើលសញ្ញាមួយចំនួននៃបញ្ហាមួយនេះដោយការសង្កេតមើលពួកគាត់។ជាធម្មតាក្មេងៗដែលមានបញ្ហាវិកលទស្សនច្រើនតែអានខុសអក្សរដែលខ្លួនឃើញពីព្រោះពួកគេមានការលំបាកនៅក្នុងការប្រកបអក្សរដាច់ដោយឡែកពីគ្នា។ ការលំបាកផ្សេងទៀតរួមមាន៖
- កំណត់ពីសំឡេងនៃតួអក្សរនីមួយៗ
- និយាយតាមពាក្យឬប្រយោគវែងៗ
- អានពាក្យឬឃ្លាវែងៗ
- ប្រាប់ពីសំឡេងនៃតួអក្សរ
បញ្ហាប្រឈមនៃផ្នែកអប់រំសម្រាប់កុមារដែលបានចាប់ផ្តើមចូលរៀនហើយពួកគេអាចមានបញ្ហាវិកលទស្សនប្រសិនបើពួកគេបង្ហាញពីការលំបាកដូចខាងក្រោម៖
- មានបញ្ហាក្នុងការបង្កើតនិងផ្គុំពាក្យជាមួយសំឡេង
- មានបញ្ហាក្នុងការដាក់ពាក្យចូលគ្នាដើម្បីអាន
- ទាយឬស្មានពាក្យដែលខ្លួនអាន
- មានការលំបាកក្នុងការចងចាំពាក្យដែលធ្លាប់បានរៀនហើយ
- មានការលំបាកក្នុងការអាននិងប្រកបពាក្យដែលកុមារដទៃទៀតអាចធ្វើបាន
[Dyslexia] ព័ត៌មានជំនួយសម្រាប់គ្រូនិងឪពុកម្តាយ
សម្រាប់លោកគ្រូអ្នកគ្រូអ្នកគួរផ្តល់ការគាំទ្រមួយទល់មួយជាមួយសិស្សរបស់អ្នក។ផ្តល់ឮពេលវេលាបន្ថែមទៅដល់សិស្សរបស់អ្នកនៅក្នុងការបំពេញកិច្ចការឬការធ្វើតេស្ត។ ប្រសិនបើអាចអ្នកអាចផ្តល់ជំនួយទៅដល់សិស្សរបស់អ្នកជាមួយកម្មវិធីកុំព្យូទ័រដែលពួកគេអាចប្រើដើម្បីពិនិត្យមើលការប្រកបអក្សររបស់ពួកគេឬជួយពួកគេនៅក្នុងការអាននិងសរសេរ។
សម្រាប់ឪពុកម្តាយគាំទ្រកូនរបស់អ្នកក្នុងការកសាងជឿលើសមត្ថភាពនិងភាពជឿជាក់លើខ្លួនឯង។ផ្តល់ឱ្យពួកគេនូវរង្វាន់និងការសរសើរនៅពេលពួកគេខិតខំក្នុងការបំពេញកិច្ចការរបស់ពួកគេ។ធ្វើការជាមួយគ្រូឱ្យបានជាប់លាប់ដើម្បីឱ្យអ្នកដឹងពីអ្វីដែលអ្នកត្រូវធ្វើដើម្បីផ្គត់ផ្គង់កូនរបស់អ្នកនៅផ្ទះ។អានសៀវភៅរឿងជាប្រចាំរហូតដល់ពួកគេអាចធ្វើវាដោយឯករាជ្យខ្លួនឯង។បង្រៀនកូនរបស់អ្នកឱ្យជ្រើសរើសសៀវភៅដែលស្ថិតនៅកំរិតអានរបស់គាត់។ ចុងក្រោយគាំទ្រនិងបង្រៀនកូនអ្នកឲ្យចេះបញ្ចេញសំលេងជាជាងអានចេញពីការចងចាំ។