អូទីស្សឹម និយមន័យ
អូទីស្សឹម [Autism] ដូចដែលបានបកស្រាយដោយច្បាប់អប់រំបុគ្គលដែលមានពិការភាព [IDEA] បានបញ្ជាក់ថា«អូទីស្សឹមគឺជាពិការភាពនៃការលូតលាស់ដែលប៉ះពាល់ខ្លាំងទៅដល់ការប្រាស្រ័យទាក់ទងទាំងតាមការនិយាយនិងមិនតាមភាសាកាយវិការក៏ដូចជាទំនាក់ទំនងក្នុងសង្គម ដែលភាគច្រើនអាចនឹងឃើញនូវសញ្ញាទាំងនោះមុនអាយុបីឆ្នាំហើយកត្តាទាំងនេះក៏អាចប៉ះពាល់ជាអវិជ្ជមានទៅដល់ដំណើរនៃការអប់រំរបស់កុមារ»។អត្ថន័យចម្បងមួយនេះក៏បានបង្ហាញពីចំណុចគួរឲ្យកត់សម្គាល់មួយចំនួនទៀតផងដែរចំពោះលក្ខខណ្ឌដូចជា៖«ចរិកលក្ខណៈកត្តាផ្សេងៗទៀតដែលពាក់ព័ន្ធជាមួយនឹងអូទីស្សឹមរួមមាន៖
- សកម្មភាពនិងចលនាដដែលៗ
- ការច្រានចោលបន្លាស់ប្តូរបរិស្ថានជុំវិញខ្លួនឬបន្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ
- ការឆ្លើយតបខុសប្រក្រតីទៅកាន់បទពិសោធន៍ដែលជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាញាណ។
ដូចដែលបានកំណត់ដោយ [IDEA], ពាក្យអូទីស្សឹមនេះគឺមិនមែនសំដៅទៅលើកុមារដែលមានការប៉ះពាល់ចម្បងទៅលើការសិក្សាដោយសារបញ្ហាផ្លូវចិត្តនោះទេ ។
មុនពេលចូលទៅដល់លក្ខណៈពិសេសទូទៅនៃបញ្ហាអូទីស្សឹម ដំបូងយើងត្រូវការយល់ដឹងពីសាវតារបស់បញ្ហាមួយនេះសិន។មជ្ឈមណ្ឌលផ្សព្វផ្សាយជាតិសម្រាប់កុមារមានពិការភាព (NICHCY) បានទទួលស្គាល់ថា ឃ្លា « autism spectrum disorder» គឺកំពុងតែមានសន្ទុះខ្លាំងក៏ព្រោះតែពាក្យមួយឃ្លានេះចាប់យកនូវអត្ថន័យបានប្រសើរជាងពាក្យដទៃទៀតរវាងភាពស្រដៀងគ្នានៃអូទីស្សឹមនិងលក្ខខណ្ឌផ្សេងទៀតដែលស្ថិតនៅក្រោមប្រភេទបញ្ហាមួយនេះ។ពាក្យ« autism spectrum disorder» នេះសំដៅទៅលើអនុផ្នែកចំនួនប្រាំគឺ៖ អូទីស្សឹម, Asperger syndrome, Rett syndrome, ភាពមិនប្រក្រតីនៃកុមារភាព និង Pervasive Developmental Disorder Not Otherwise Specified (PDDNOS)។ NICHCY បានពន្យល់ទៀតថាលក្ខណៈពិសេសនៃករណីនីមួយៗជាដែនកំណត់ការវិនិច្ឆ័យជាក់លាក់។ លក្ខណៈពិសេសទាំងនេះត្រូវបានបែកចែកជាបីផ្នែកធំៗគឺ៖
- ទំនាក់ទំនងក្នុងសង្គម
- អាកប្បកិរិយា
- ការប្រាស្រ័យទាក់ទង។
លក្ខណៈពិសេសទាំងនេះអាចរួមបញ្ចូលចំណុចដូចតទៅ៖
- ចំណាប់អារម្មណ៍ដែលខុសពីប្រក្រតី(ឧទាហរណ៍លេងតែជាមួយវត្ថុដែលមានរាងមូល)
- គ្រប់គ្រងសមត្ថភាពនៅក្នុងការផ្តោតអារម្មណ៍ដោយមិនចាំបាច់ធ្វើទៅតាមទម្លាប់
- អាកប្បកិរិយាមិនសមរម្យនៅពេលដែលកិច្ចការប្រចាំថ្ងៃត្រូវបានរំខាន
- ទម្លាប់មិនប្រក្រតីនៃការប្រាស្រ័យទាក់ទងពីមិននិយាយរហូតដល់សូត្រនូវឃ្លាណាមួយដដែលៗ
- មានការលំបាកនៅក្នុងការយល់ពីការប្រាស្រ័យទាក់ទងនិងទំនាក់ទំនងក្នុងសង្គម
អូទីស្សឹម បញ្ហាប្រឈមនៃផ្នែកអប់រំ
ពឹងផ្អែកទៅលើលក្ខខណ្ឌដែលបានរៀបរាប់ខាងលើ ការអប់រំកុមារដែលមានបញ្ហាអូទីស្សឹមគឺជាការអប់រំមួយដែលមានលក្ខណ:ស្មុគស្មាញ។ជាធម្មតាកុមារដែលមានបញ្ហាអូទីស្សឹមតែងតែជួបប្រទះបញ្ហសិក្សាដូចជា:
- ការស្តាប់ពាក្យបញ្ជា
- ការប្រាស្រ័យទាក់ទង
- ការរក្សាចំណាប់អារម្មណ៏
- បញ្ហាអាកប្បកិរិយា
ព័ត៌មានជំនួយសម្រាប់គ្រូនិងឪពុកម្តាយ
ការស្តាប់ពាក្យបញ្ជា
មានកត្តាសក្ដានុពលជាច្រើនដែលត្រូវរួមបញ្ចួលដើម្បីធ្វើការអប់រំកុមារមានបញ្ហាអូទីស្សឹមឲ្យមានប្រសិទ្ធិភាព។ការផ្តល់នូវបញ្ជាមួយជំហានម្តងក៏ជាវិធីសាស្រ្តមួយដែលជួយទៅដល់កុមារដែលមានបញ្ហាអូទីស្សឹមផងដែរ។វិធីសាស្រ្តដទៃទៀតមានដូចជាការប្រើប្រាស់មធ្យោបាយផ្សេងៗគ្នានៅក្នុងការពន្យល់ពីការណែនាំឬក៏ការបញ្ជា។ឧទាហរណ៍ដូចជានៅក្នុងករណីដែលយើងបង្រៀនពួកគាត់ឲ្យរៀនចេះបត់ក្រដាសយើងត្រូវបង្ហាញពួកគាត់ដោយការនិយាយប្រាប់រួមជាមួយនិងការធ្វើបទបង្ហាញពីជំហាននីមួយៗ។ធ្វើជំហាននីមួយៗដាច់ដោយឡែកពីគ្នាដើម្បីឲ្យកុមារនោះថតចម្លងជំហានមួយនោះ
សិន។កុំបញ្ចូលជំហានទាំងអស់ក្នុងពេលតែមួយដរាបណាជំនាញណាមួយនៅមិនទាន់បានរៀនស្ទាត់។
ការប្រាស្រ័យទាក់ទងនិងការរក្សាចំណាប់អារម្មណ៍
ការប្រើប្រាស់គ្រឿងអេឡិចត្រូនិចនៅក្នុងការប្រាស្រ័យទាក់ទងអាចជួយកាត់បន្ថយបញ្ហាផ្នែកទំនាក់ទំនងរវាងមនុស្សជុំវិញខ្លួន។លោកគ្រូអ្នកគ្រូត្រូវព្យាយាមស្វែងរកនៅអ្វីដែលកូនសិស្សរបស់អ្នកចូលចិត្តដើម្បីជួយរក្សានូវចំណាប់អារម្មណ៍របស់កូនសិស្សរបស់អ្នក។ឧទាហរណ៍ប្រសិនបើសិស្សរបស់អ្នកមានចំណាប់អារម្មណ៍ខ្លាំងទៅលើយន្តហោះប៉ុន្តែមិនមានចំណាប់អារម្មណ៍ទៅនឹងការរៀនពីគណិតវិទ្យាអ្នកអាចយកចំណាប់អារម្មណ៍របស់គាត់មកតភ្ជាប់ជាមួយនឹងមេរៀនគណិតវិទ្យាដោយសរសេរពីចំណោទដែលទាក់ទងជាមួយនឹងយន្តហោះ។
បញ្ហាអាកប្បកិរិយា
សម្រាប់លោកគ្រូអ្នកគ្រូព្យាយាមរៀនយល់ពីសិស្សរបស់អ្នកព្រោះកត្តាទាំងនេះជួយឲ្យអ្នកចៀសវាងនៅបញ្ហាអាកប្បកិរិយា។ព្យាយាមស្វែងរកនូវវិធីដែលជួយឲ្យកូនសិស្សរបស់អ្នកអាចរំងាប់អារម្មណ៍និងកត្តាដែលធ្វើឲ្យគាត់ឆេះដុំឬក៏ខឹងសម្បា។សម្រាប់ឪពុកម្តាយអ្នកទាំងអស់គ្នាអាចជួយទៅកាន់លោកគ្រូអ្នក
គ្រូដោយជួយផ្តល់នូវព័ត៌មានលម្អិតអំពីកូនរបស់អ្នកទៅកាន់លោកគ្រូអ្នកគ្រូពីព្រោះថាអ្នកគឺជាបុគ្គលដែលសំខាន់បំផុតនៅក្នុងការផ្តល់ជំនួយទាំងនេះ។

អូទីស្សឹម លក្ខណៈពិសេសទូទៅ