ADHD | កង្វះខាត់នឹងភាពអន់ខ្សោយនៃផ្នែកស្មារតី

អ្វីទៅដែលហៅថាកង្វះខាតនៃការផ្ចង់អារម្មណ៏និង​ភាពជ្រួលជ្រើម[ADHD]?

ស្ថានភាពដែលមានការជះឥទ្ធិពលដល់ឥរិយាបថរបស់មនុស្សក្នុងការផ្តោតអារម្មណ៍ការគ្រប់គ្រងឥរិយាបថនិងការធ្វើការសំរេចចិត្តឲ្យបានត្រឹមត្រូវត្រូវបានគេស្គាល់ថាជាកង្វះខាតនៃការផ្ចង់អារម្មណ៏និង​ភាពជ្រួលជ្រើម[ADHD]។

អ្នកដែលមានកង្វះខាតនៃការផ្ចង់អារម្មណ៏និង​ភាពជ្រួលជ្រើមជាធម្មតាមានសភាពជ្រួលច្រាល់និងមានផ្ចង់អារម្មណ៍តិចដែលវាជំរុញឲ្យពួកគេធ្វើចលនាឥតឈប់ឈរនិងពិបាកក្នុងការប្រមូលផ្តុំអារម្មណ៏នៅក្នុងការធ្វើអ្វីមួយ។កង្វះខាតនៃការផ្ចង់អារម្មណ៏និង​ភាពជ្រួលជ្រើមនេះអាចមានទៅលើបុគ្គលគ្រប់រូបដោយមិនអាស្រ័យទៅលើកម្រិតនៃប្រាជ្ញាណាមួយនោះទេបើទោះបីជាបញ្ហាមួយនេះភាគច្រើនតែងតែកើតឡើងទៅលើបុគ្គលដែលមានបញ្ហានៅក្នុងការរៀនសូត្រ។

មូលហេតុដែលបង្កឲ្យមានកង្វះខាតនៃការផ្ចង់អារម្មណ៏និង​ភាពជ្រួលជ្រើម[ADHD]

ទោះបីជាឫសគល់ពិតប្រាកដនៃកង្វះខាតនៃការផ្ចង់អារម្មណ៏និង​ភាពជ្រួលជ្រើម[ADHD]នៅមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណក៏ដោយក៏វាត្រូវបានគេសង្កេតឃើញថាស្ថានភាពនេះច្រើនតែកើតមានឡើងនៅក្នុងគ្រួសារ។មានន័យថាប្រសិនបើមានសមាជិកណាម្នាក់មានបញ្ហាមួយនេះនោះសមាជិកជំនាន់ក្រោយអាចនឹងមានឱកាសខ្ពស់នៅក្នុងការទទួលបានបញ្ហាមួយនេះ។​

ក្រៅពីបញ្ហាហ្សែន​​ករណីដែលគេសង្ស័យថាអាចបង្កឲ្យមានកង្វះខាតនៃការផ្ចង់អារម្មណ៏និង​ភាពជ្រួលជ្រើមរួមមាន៖​

  • កំណើតមិនគ្រប់ខែ
  • ទារកទើបនឹងកើតដែលស្ថិតនៅក្រោមទំងន់
  • ការជក់បារីការប្រើប្រាស់គ្រឿងញៀនឬគ្រឿងស្រវឹងក្នុងពេលមានផ្ទៃពោះ

លក្ខណៈពិសេសទូទៅ

កង្វះខាតនៃការផ្ចង់អារម្មណ៏និង​ភាពជ្រួលជ្រើមត្រូវបានបែងចែកជាបីប្រភេទធំៗ។

១​. កង្វះខាតនៃការផ្ចង់អារម្មណ៏ [Inattentive]

កុមារដែលនៅក្នុងករណីមួយនេះច្រើនបង្ហាញពីសញ្ញាដូចខាងក្រោម៖​

  • មានការយកចិត្តទុកដាក់តិចលើសកម្មភាពជុំវិញខ្លួននិងងាយមានកំហុសនៅក្នុងការបំពេញការងារស្រួលៗ
  • មានបញ្ហាក្នុងការស្តាប់ការណែនាំនិងបំពេញសកម្មភាពដូចជាការងារសាលាឬកិច្ចការផ្ទះ
  • មានបញ្ហាជាមួយនឹងការផ្តោតអារម្មណ៍
  • ងាយស្រួលនៅក្នុងការរំខាន
  • ចៀសវាងអ្វីៗដែលទាមទារការខិតខំប្រឹងប្រែងផ្នែកស្មារតីខ្លាំងដូចជាការសិក្សាឬធ្វើកិច្ចការផ្ទះ
  • មិនបង្ហាញការយកចិត្តទុកដាក់នៅពេលនិយាយជាមួយ
  • មានការលំបាកក្នុងការរក្សាសណ្តាប់ធ្នាប់ឬបំពេញភារកិច្ចឱ្យបានទាន់ពេលវេលា
  • ដាក់របស់របរខុសកន្លែងជាញឹកញយដូចជាការងារផ្ទះខ្មៅដៃសៀវភៅកាបូបឬកូនសោជាដើមឭ

២​.  កង្វះខាតនៃការគ្រប់គ្រងអារម្មណ៏និងភាពជ្រួលជ្រើម [Hyperactive and Impulsive]

  • កុមារដែលនៅក្នុងករណីមួយនេះច្រើនបង្ហាញពីសញ្ញាដូចខាងក្រោម៖​
  • ញាក់ឬទាញកន្រ្តាក់និងហាក់បីដូចជាត្រូវធ្វើចលនាឥតឈប់ឈរ
  • រត់ដេញនិងឡើងលើវត្ថុនានាដោយមិនដឹងពីស្ថានភាពជុំវិញខ្លួន
  • ត្រូវការធ្វើចលនាជាប្រចាំ
  • មិនចេះអត់ធ្មត់ក្នុងការចូលរួមសកម្មភាពជាមួយមិត្តភក្តិឬមនុស្សជុំវិញខ្លួន
  • និយាយឥតឈប់ឈរនិងហួសហេតុ
  • ពិបាកអង្គុយនៅមួយកន្លែង
  • មានការជ្រួលជ្រើមនិងបដិសេធនៅក្នុងការរង់ចាំវេន
  • ឆ្លើយសំណួរមុនពេលគេសួរចប់
  • រំខានដល់គេនៅពេលគេនិយាយឬលេងល្បែងកំសាន្ត

៣​.កង្វះខាតនៃការផ្ចង់អារម្មណ៏និងភាពជ្រួលជ្រើម [ADHD]

កុមារដែលនៅក្នុងករណីមួយនេះច្រើនបង្ហាញពីសញ្ញានៃបញ្ហាទាំងពីររួមគ្នាមានន័យថាប្រសិនបុគ្គលម្នាក់នេះស្ថិតនៅក្នុងបញ្ហាមួយនេះនោះគេមានកង្វះខាតទាំងការផ្ចង់អារម្មណ៏ការគ្រប់គ្រងអារម្មណ៏និងភាពជ្រួលជ្រើម។

បញ្ហាប្រឈមនៃផ្នែកអប់រំ

កង្វះខាតនៃការផ្ចង់អារម្មណ៏និង​ភាពជ្រួលជ្រើម[ADHD]អាចបណ្តាលឱ្យមានបញ្ហាសម្រាប់បុគ្គលនីមួយៗដូចជាការផ្តោតអារម្មណ៍យកចិត្តទុកដាក់ការស្តាប់ឬការខិតខំប្រឹងប្រែងនៅក្នុងការសិក្សា។វាក៏អាចធ្វើឱ្យបុគ្គលដែលមានបញ្ហាមួយនេះមានការវង្វេងស្មារតីដោយតម្រូវឲ្យមានការធ្វើចលនាឥតឈប់ឈរមិនអាចគ្រប់គ្រងឥរិយាបថរបស់ខ្លួននិយាយច្រើនឬមានការរំខានខ្លាំងដល់មនុស្សជុំវិញខ្លួន។បុគ្គលដែលមានបញ្ហាមួយនេះក៏អាចបង្ហាញពីការចុះខ្សោយនៃការរៀនសូត្រផងដែលដោយសារតែស្ថានភាពនៃកង្វះខាតរបស់ខ្លួនដែលបណ្តាលឱ្យពួកគេមានការលំបាកនៅក្នុងរៀនសូត្រ។

ភាគច្រើននៃកុមារដែលមានបញ្ហាប្រភេទនេះច្រើនរកឃើញក្រោយពីការចូលរៀនរួច។ជារឿយៗលោកគ្រូអ្នកគ្រូគឺជាអ្នកសង្កេតឃើញដំបូងបំផុតដោយសារភាពខុសគ្នារវាងកុមារដែលមានបញ្ហាមួយនេះជាមួយក្មេងដទៃ។ពួកគេអាចនឹងពិភាក្សាវាជាមួយឪពុកម្តាយរបស់កុមារដើម្បីរកដំណោះស្រាយទៅឲ្យកុមារដើម្បីទទួលបានរវាយតម្លៃដោយវេជ្ជបណ្ឌិតដើម្បីពិនិត្យមើលថាតើបញ្ហាគឺជាបញ្ហាកង្វះខាតនៃការផ្ចង់អារម្មណ៏និង​ភាពជ្រួលជ្រើមមែនដែលឬអត់?

[ADHD]ព័ត៌មានជំនួយសម្រាប់គ្រូនិងឪពុកម្តាយ

សម្រាប់លោគ្រូអ្នកគ្រូផ្តោតទៅលើតម្រូវការរបស់កូនសិស្សរបស់អ្នក។កុមារខ្លះអាចនឹងត្រូវការជំនួយជាមួយនឹងការយកចិត្តទុកដាក់និងការរំខាន។កុមារខ្លះទៀតអាចនឹងត្រូវការឲ្យអ្នកជួយពួកគាត់នៅក្នុងការរៀបចំនិងការមានរបៀបរៀបរយ។

កត់សម្គាល់សិស្សនៅក្នុងថ្នាក់ដើម្បីឲ្យដឹងពីអ្វីដែលអ្នកអាចធ្វើបាននៅក្នុងការជួយកូនសិស្សរបស់អ្នកជាមួយនឹងការរៀនសូត្ររបស់ពួកគាត់។

កុមារដែលមានបញ្ហាមួយនេះក៏អាចទទួលបាននូវអត្ថប្រយោជន៍ពី៖

ការដាក់នៅលើកន្លែងអង្គុយដែលមានសំឡេងរំខានតិច

ការផ្តល់ជូននិងសង្ខេបនូវទិសដៅនិងការណែនាំបានច្បាស់លាស់

ការផ្តល់ជូននូវច្បាប់និងបទដ្ឋានក្នុងថ្នាក់ដែលមានភាពសាមញ្ញ

មើលឃើញនិងទទួលបានរង្វាន់នៅពេលខិតខំសិក្សា

ទទួលបានការគាំទ្រពីការងាររៀបចំសកម្មភាព

ត្រូវបានផ្តល់ពេលវេលាគ្រប់គ្រាន់

មានការរំលឹកជារឿយៗនៅក្នុងការធ្វើកិច្ចការ

អាចដើរចុះដើរឡើងនៅក្នុងថ្នាក់រៀននៅពេលធ្វើកិច្ចការចប់

ផ្តល់ជូននៅពេលវេលាបន្ថែមដើម្បីសម្រេចកិច្ចការ

សម្រាប់ឪពុកម្តាយដើម្បីជួយកូនអ្នកអ្នកគួរតែ៖

ជួយឲ្យកូនរបស់អ្នកមានរបបអាហារដែលមានតុល្យភាពនិងមានសុខភាពល្អ

ផ្តល់ជូនកូនរបស់អ្នកយ៉ាងហោចណាស់ឲ្យបាន ៦០ នាទីនៅក្នុងការហាត់ប្រាណប្រចាំថ្ងៃ

ឲ្យកូនរបស់អ្នកគេងឲ្យបានគ្រប់គ្រាន់

កំណត់រយៈពេលមើលឬការប្រើប្រាស់អេក្រង់ប្រចាំថ្ងៃដូចជាទូរស័ព្ទកុំព្យូទ័រយួរដៃនិងទូរទស្សន៍