មូលហេតុដែលបង្កឲ្យមានដោនសុីនដ្រូម?

ដោនសុីនដ្រូមគឺជាពិការភាពមួយដែលបង្កឡើងដោយហ្សែន។ដោនសុីនដ្រូមកើតឡើងនៅពេលកុមារមានក្រូម៉ូសូម៤៧ដែលវាលើសពីកុមារដទៃទៀត។​ដោយហេតុនេះហើយកុមារដែលមានដោនសុីនដ្រូមមានសភាពរូបរាងខុសពីកុមារធម្មតា។ស្ថានភាពនេះផងដែលក៏វាបង្កឲ្យមានបញ្ហាដទៃទៀតដូចជាបញ្ហានៃការលូតលាស់​បញ្ញានិងសុខភាព។​

ថ្វីបើបុគ្គលដែលមានដោនសុីនដ្រូមមានសភាពស្រដៀងប្រហាក់ប្រហែលគ្នាក្តីក៏ពួកគេមានសមត្ថភាពខុសៗគ្នាអាស្រ័យទៅលើបុគ្គលនីមួយៗហើយបុគ្គលដែលមានដោនសុីនដ្រូមនៅពេលធំឡើងភាគច្រើនតែងតែរស់នៅប្រកបដោយភាពរីករាយនៅក្នុងជីវិត។​

មូលហេតុដែលបង្កឲ្យមានដោនសុីនដ្រូម?

ដូចដែលបានពន្យល់ដោនសុីនដ្រូមបណ្តាលមកពីការចម្លងក្រូម៉ូសូមបន្ថែម។ ជាធម្មតាកុមារកើតមកមានក្រូម៉ូសូមចំនួន ៤៦ ។ ដោយឡែកទារកដែលមានដោនសុីនដ្រូមកើតមកមានក្រូម៉ូសូមចំនួន ៤៧ ដែលជាក្រូម៉ូសូមចម្លង ២១ បន្ថែមដែលបង្កឲ្យមានបញ្ហានៃផ្នែករាងកាយនិងផ្លូវចិត្ត។​

បើទោះបីជាយើងដឹងពីឬសគល់ដែលបង្កឲ្យមានដោនសុីនដ្រូមយើងនៅតែមិនទាន់ដឹងច្បាស់ថាហេតុអ្វីបានជាស្ថានភាពមួយនេះត្រូវបានបង្កឡើងនោះទេ។​ប៉ុន្តែអ្វីដែលសំខាន់នោះគឺត្រូវចង់ចាំថាវាមិនមែនជាកំហុសរបស់នរណាម្នាក់ឡើយហើយវាអាចកើតឡើងទៅលើគ្រប់ជាតិសាសន៏ដោយមិនប្រកាន់ពីអាយុឬពណ៌សម្បុលរបស់បុគ្គលណាមួយឡើយ។​

ដោនសុីនដ្រូម – លក្ខណៈពិសេសទូទៅ

  • ផ្ទៃមុខនិងច្រមុះមានរាងសំប៉ែត
  • ​​រាងរបស់ភ្នែកមានលក្ខណៈបះឡើងលើ
  • ចំណុចពណ៌សតូចៗនៅលើប្រសីភ្នែក
  • កខ្លី
  • ត្រចៀកតូច
  • អណ្តាតរីកធំ
  • ដៃនិងជើងតូច
  • ខ្សែតែមួយឆ្នូតនៅលើបាតដៃ
  • ម្រាមដៃពណ៌ផ្កាឈូកតូចដែលជួនកាលកោងទៅមេដៃ
  • សាច់ដុំខ្សោយ
  • ទាប

ដោនសុីនដ្រូម – សមត្ថភាពបញ្ញា

  • ខ្សោយបញ្ញា
  • មិនងាយចេះនិយាយ
  • មានការអន់ខ្សោយនៃការយល់ដឹងពីអ្វីៗជុំវិញខ្លួន (ពីកំរិតស្រាលទៅធ្ងន់ធ្ងរ)
  • មានការអន់ខ្សោយនៃការចង់ចាំទាំងពត៌មានរយៈពេលវែងនិងរយៈពេលខ្លី

ដោនសុីនដ្រូម – បញ្ហាសុខភាពផ្សេងទៀត

  • បាត់បង់ការស្តាប់
  • ការគេងមិនដកដង្ហើមដែលជាស្ថានភាពមួយដែលដង្ហើមរបស់បុគ្គលនោះឈប់បណ្តោះអាសន្ននៅពេលកំពុងគេងលក់
  • ជំងឺភ្នែក
  • បញ្ហាបេះដូងមានតាំងពីកំណើត

ដោនសុីនដ្រូម – ព័ត៌មានជំនួយសម្រាប់គ្រូនិងឪពុកម្តាយ

ការធ្វើការជាមួយបុគ្គលដែលមានពិការភាពនៃផ្នែកបញ្ញាតម្រូវឲ្យមានការតាំងស្មារតីខ្ពស់ក៏ដូចជាការអត់ធ្មត់ខ្ពស់។ ការអត់ធ្មត់គឺជាគន្លឹះមួយក្នុងការយកឈ្នះលើបញ្ហាប្រឈមនៃការបង្រៀនបុគ្គលដែលមានបញ្ហាមួយនេះព្រោះថាអ្នកអាចនិងតម្រូវឲ្យមានការរំលឹកមេរៀនម្តងហើយម្តងទៀតដើម្បីឲ្យពួកគាត់យល់ពីប្រធានបទអ្វីមួយ​ឬក៏កែតម្រូវនូវ​ឥរិយាបថម្តងហើយម្តងទៀតដើម្បីឲ្យពួកគាត់ចាប់បានទម្លាប់ល្អៗ។អនុវត្តការណែនាំដោយភា្ជប់ជាមួយនិងតម្រុយបន្ថែមដូចជាការប្រើប្រាស់រូបភាពសម្រាប់ជំនួយបន្ថែមដើម្បីឲ្យការណែនាំកាន់តែមានប្រសិទ្ធភាព។​ជ្រើសរើសពាក្យដែលខ្លីនិងមានភាពងាយស្រួលនៅក្នុងការយល់ព្រមជាមួយនិងសកម្មភាពសិក្សាដែលមានភាពសមស្របជាមួយនិងសមត្ថភាពរបស់ពួកគាត់។ឧទាហរណ៍ប្រសិនបើសិស្សរបស់អ្នកបង្ហាញពីសមត្ថភាពនៃការច្នៃប្រឌិត លើកទឹកចិត្តគាត់ដោយផ្តល់សកម្មភាពដែលលើកតម្កើនសមត្ថភាពច្នៃប្រឌិតរបស់ពួកគាត់។

NICHCY ណែនាំឱ្យបំបែកកិច្ចការស្មុគស្មាញទៅជាផ្នែកតូចៗដើម្បីឲ្យកិច្ចការទាំងនោះក្លាយជាជំហ៊ានងាយៗដែលពួកគេអាចធ្វើបាន។ ផ្តល់ការណែនាំឬការសរសើរភ្លាមៗនៅកិច្ចការណាមួយដើម្បីឲ្យដឹងពីសមត្ថភាពរបស់ខ្លួន។

សម្រាប់មាតាបិតាគួរជួយកូនៗរបស់អ្នកដោយជុំរុញឲ្យកូនរបស់អ្នករៀនពីចំណង់ចំណូលចិត្តរបស់ខ្លូនហើយព្រយាមប្រើភាសាដែលខ្លីនិងងាយៗដើម្បីដោះស្រាយបញ្ហាណាមួយដែលកើតឡើង។​

ដោនសុីនដ្រូម – បញ្ហាប្រឈមនៃផ្នែកអប់រំ

ក្នុងនាមជាឪពុកម្តាយអ្នកប្រហែលជាព្រួយបារម្ភអំពីការអប់រំនិងអនាគតរបស់កូនអ្នក។ លោកគ្រូអ្នកគ្រូ អ្នកអាចដឹងហើយថាការបង្រៀនកុមារដែលពិការបញ្ញាមានការលំបាកខ្លះៗនៅក្នុងការដោះស្រាយ។ បើទោះជាបែបនេះក្តី​NICHCY បានទទូចទៀតថា​“ កុមារប្រភេទនេះនៅតែអាចរៀនដូចកុមារដទៃទៀតដែរគ្រាន់តែពួកគាត់តម្រូវឲ្យមានការចំណាយពេលយូរនៅក្នុងការបង្រៀនពីប្រធានបទអ្វីមួយ” ។

ដោយសារតែបញ្ហានេះជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាបញ្ញា​​វាបង្កឲ្យមានឧបសគ្គនៃផ្នែកអប់រំជាច្រើនដែលយើងគួរចាំបាច់ដោះស្រាយ។បញ្ហាទាំងនោះរួមមានដូចជា

  • ការលំបាកនៃការចាប់យកគំនិតឬប្រធានបទថ្មីៗ
  • អាកប្បកិរិយាមិនសមរម្យ
  • ការរៀនពាក្យថ្មីៗ
  • ការលំបាកក្នុងការបំពេញភារកិច្ចដែលមានលក្ខណៈស្មុគស្មាញ

អ្វីទៅដែលហៅថាដោនសុីនដ្រូម?