អូទីស្សឹម [Autism] ដូចដែលបានបកស្រាយដោយច្បាប់អប់រំបុគ្គលដែលមានពិការភាព [IDEA] បានបញ្ជាក់ថា«អូទីស្សឹមគឺជាពិការភាពនៃការលូតលាស់ដែលប៉ះពាល់ខ្លាំងទៅដល់ការប្រាស្រ័យទាក់ទងទាំងតាមការនិយាយនិងមិនតាមភាសាកាយវិការក៏ដូចជាទំនាក់ទំនងក្នុងសង្គម ដែលភាគច្រើនអាចនឹងឃើញនូវសញ្ញាទាំងនោះមុនអាយុបីឆ្នាំហើយកត្តាទាំងនេះក៏អាចប៉ះពាល់ជាអវិជ្ជមានទៅដល់ដំណើរនៃការអប់រំរបស់កុមារ»។អត្ថន័យចម្បងមួយនេះក៏បានបង្ហាញពីចំណុចគួរឲ្យកត់សម្គាល់មួយចំនួនទៀតផងដែរចំពោះលក្ខខណ្ឌដូចជា៖«ចរិកលក្ខណៈកត្តាផ្សេងៗទៀតដែលពាក់ព័ន្ធជាមួយនឹងអូទីស្សឹមរួមមាន៖
- សកម្មភាពនិងចលនាដដែលៗ
- ការច្រានចោលបន្លាស់ប្តូរបរិស្ថានជុំវិញខ្លួនឬបន្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ
- ការឆ្លើយតបខុសប្រក្រតីទៅកាន់បទពិសោធន៍ដែលជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាញាណ។
Leave A Comment