អូទីស្សឹម អាចបង្ហាញភាពខុសប្លែកគ្នាចំពោះក្មេងស្រី បើប្រៀបធៀបទៅនឹងក្មេងប្រុស ដែលធ្វើអោយការកំណត់ស្ថានភាពអូទីស្សឹមកាន់តែពិបាក។ ខណៈពេលដែលលក្ខណៈរោគវិនិច្ឆ័យបច្ចុប្បន្នបង្ហាញពីសមាមាត្រ 4:1 ភេទប្រុសធៀបនឹងភេទស្រី ការស្រាវជ្រាវថ្មីៗបង្ហាញពីភាពខុសគ្នានេះទំនងជាឆ្លុះបញ្ចាំងទាំងការធ្វើរោគវិនិច្ឆ័យតិចតួច និងការបង្ហាញរោគសញ្ញាមិនល្អចំពោះមនុស្សភេទស្រី។

ភាពខុសគ្នានៃការបង្ហាញចេញ៖

  • ការប្រាស្រ័យទាក់ទងជាមួយសង្គម៖ ភេទទាំងពីរជួបប្រទះបញ្ហាទំនាក់ទំនងសង្គម ប៉ុន្តែក្មេងស្រីអាចហាក់ដូចជាមិនសូវរំខាន និងមានភាពប្រសើរជាងក្នុងប្រើសញ្ញាទំនាក់ទំនងសង្គម។ ពួកគេអាចបង្ហាញចេញនូវ
    ការលំបាកពីផ្នែកខាងក្នុងដូចជាការថប់បារម្ភ ឬការធ្លាក់ទឹកចិត្តដែលកើតចេញការខិតខំលាក់បាំងអត្តសញ្ញាណអូទីស្សឹមរបស់ខ្លួន។
  • ចំណាប់អារម្មណ៍មានកម្រិត និងអាកប្បកិរិយាដដែលៗ៖ ក្មេងប្រុសមានទំនោរអារម្មណ៍ទៅលើអ្វីមួយមានលក្ខណៈជាប្រព័ន្ធ ដូចជារថភ្លើង ឬដាយណូស័រ ខណៈពេលដែលក្មេងស្រីអាចមានទំនោរអារម្មណ៍ទៅខាងសង្គមដូចជាសត្វ ឬតួអង្គ ជាដើម។ ទាំងក្មេងប្រុស និងក្មេងស្រីអាចមានអាកប្បកិរិយាដដែលៗ ប៉ុន្តែក្មេងស្រីអាចជ្រើសរើសអាកប្បកិរិយាដែលមិនសូវកត់សម្គាល់មួយចំនួន ដូចជាការទះដៃ ឬការបង្វិលសក់។
  • ដំណើរការផ្នែកញាណ៖ ភាពរំញោណផ្នែកញាណកើតឡើងជាធម្មតាលើភេទទាំងពីរ ប៉ុន្តែក្មេងស្រីអាចងាយទទួលរងនូវអារម្មណ៍លើសលប់ចំពោះសម្លេង វាយភាព ឬស្លាកសំលៀកបំពាក់។ ក្មេង​ប្រុស​អាច​នឹង​បង្ហាញ​អាកប្បកិរិយា​ដែលលើសលប់ជាងក្មេងស្រីទៅទៀត​ ​ដូច​ជា​ការ​លោត ការញ័រ ឬអង្រួន ឬ​មិនចូលចិត្តវាយភាពមួយចំនួន។

ការធ្វើរោគវិនិច្ឆ័យមិនគ្រប់គ្រាន់ និងការធ្វើរោគវិនិច្ឆ័យខុស៖

ជាប្រវត្តិសាស្ត្រ លក្ខណៈនៃរោគវិនិច្ឆ័យ និងសម្ភារៈឧបទេសសម្រាប់អូទីស្សឹម ត្រូវបានបង្កើតឡើងដោយផ្អែកលើការបង្ហាញចេញរបស់មនុស្សប្រុស។ កត្តានេះអាចនាំគេមើលរំលងមនុស្សស្រី ឬធ្វើរោគវិនិច្ឆ័យខុសជាមួយនឹងលក្ខខណ្ឌដូចជាការថប់បារម្ភ ឬជំងឺធ្លាក់ទឹកចិត្ត។ លើសពីនេះ ជានិច្ចកាល ក្មេងស្រីបង្កើតនូវការទប់ទល់ខ្លាំងជាង និងមាន
ការលាក់បាំងនឹងសង្គម ដែលរារាំងដល់ការកំណត់អត្តសញ្ញាណដំបូងរបស់ពួកគេ។

ផលប៉ះពាល់សម្រាប់ការគាំទ្រ និងការអន្តរាគមន៍៖

ការទទួលស្គាល់ភាពខុសប្លែកទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ធានាការទទួលបានការគាំទ្រ និងអន្តរាគមន៍សមស្រប។ ក្មេងស្រីដែលមានអូទីស្សឹម អាចទទួលបានអត្ថប្រយោជន៍ពីវិធីសាស្រ្តដែលបានកំណត់ដើម្បីជួយដោះស្រាយការលំបាកពីខាងក្នុងរបស់ពួកគេ ទំនោរនៃការលាក់បាំងសង្គម និងភាពរសើបនៃអារម្មណ៍ជាក់លាក់។ ការធ្វើរោគវិនិច្ឆ័យ និងអន្តរាគមន៍ទាន់ពេល ដោយមិនគិតពីភេទ អាចធ្វើអោយលទ្ធផល និងគុណភាពជីវិតកាន់តែប្រសើរឡើងមួយកម្រិតទៀត។

ការឆ្ពោះទៅមុខ៖

  • ការស្រាវជ្រាវ៖ ការស្រាវជ្រាវជាបន្តបន្ទាប់នៅតែជាភាពចាំបាច់ដើម្បីស្វែងយល់ពីមូលដ្ឋាននៃសរសៃប្រសាទនៃភេទខុសគ្នាដែលមានអូទីស្សឹម និងកែលម្អសម្ភារៈវិនិច្ឆ័យដើម្បីឱ្យការកំណត់ស្ថានភាពអូទីស្សឹមលើមនុស្សស្រីមានភាពត្រឹមត្រូវ។
  • ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ៖ អ្នកជំនាញថែទាំសុខភាពគួរតែទទួលបានការបណ្តុះបណ្តាលលើការសង្កេតពីការបង្ហាញចេញផ្សេងៗគ្នារបស់អូទីស្សឹមចំពោះក្មេងស្រី ដើម្បីឱ្យការកំណត់អត្តសញ្ញាណ និងការធ្វើរោគវិនិច្ឆ័យមានភាពល្អប្រសើ។
  • ការយល់ដឹង និងការអប់រំ៖ យុទ្ធនាការលើកកម្ពស់ការយល់ដឹងជាសាធារណៈគួរតែបង្ហាញពីបញ្ហាដែលនាំឱ្យការធ្វើរោគវិនិច្ឆ័យចំពោះក្មេងស្រីមិនបានគ្រប់គ្រាន់ ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីបទពិសោធន៍ចម្រុះគ្នារបស់អូទីស្សឹម។

តាមរយៈការទទួលស្គាល់នូវភាពស្មុគស្មាញនៃអូទីស្សឹមដែលកើតលើភេទខុសគ្នា យើងអាចបន្តឆ្ពោះទៅរកការយល់ដឹងកាន់តែទូលំទូលាយ និងត្រឹមត្រូវទាក់ទងនឹងពិការភាពមួយនេះ។ ការណ៍នេះជំរុញឱ្យការកំណត់អត្តសញ្ញាណបានទាន់ពេល ការគាំទ្រសមស្រប និងចុងក្រោយនោះ គឺអនាគតដ៏ត្រចះត្រចង់សម្រាប់បុគ្គលអូទីស្សឹមទាំងអស់ ដោយមិនគិតពីភេទ។