អូទីស្សឹម ជាពិការភាពផ្នែកលូតលាស់ បង្ហាញចេញនូវបញ្ហាទំនាក់ទំនងសំខាន់ៗ សង្គម ក៏ដូចជាអាកប្បកិរិយា។ នៅក្នុងប្រទេសកម្ពុជា ការយល់ដឹង និងធនធានសម្រាប់អូទីស្សឹមកំពុងមានភាពរីកចម្រើន ដែលផ្តល់ជាក្តីសង្ឃឹម និងការគាំទ្រមួយដល់គ្រួសារដែលរងផលប៉ះពាល់ដោយស្ថានភាពនេះ។ អត្ថបទនេះនឹងជួយលោកអ្នក ឱ្យស្គាល់ពីជម្រើសនៃការព្យាបាល និងការសង្គ្រោះផ្សេងៗសម្រាប់បុគ្គលអូទីស្សឹមដែលអ្នកអាចស្វែងរកបាននៅក្នុងប្រទេសកម្ពុជា។
វិធីសាស្រ្តនៃការព្យាបាលដ៏ទូលំទូលាយ
- ការព្យាបាលលើអាកប្បកិរិយា-ការព្យាបាលលើអាកប្បកិរិយា ជាមូលដ្ឋានគ្រឹះនៃការព្យាបាលអូទីស្សឹម ហើយអាចជួយឱ្យការប្រាស្រ័យទាក់ទង ការរៀនសូត្រ ក៏ដូចជាជំនាញសង្គមមានភាពល្អប្រសើរជាងមុន។ ការព្យាបាលលើអាកប្បកិរិយារួមមាន៖
- ការវិភាគអាកប្បកិរិយាអនុវត្ត ឬភាសាបច្ចេកទេសហៅថា Applied Behavior Aanalysis (ABA)៖ ជាវិធីសង្គ្រោះ ឬព្យាបាលដ៏ពេញនិយមមួយ ដែលផ្តោតលើការបង្រៀនជំនាញជាក់លាក់ដោយប្រើយុទ្ធសាស្រ្តពង្រឹង។
- គម្រូអន្តរាគមន៍ជំហានដំបូងឌេនវ័រ ឬភាសាបច្ចេកទេសហៅថា Early Start Denver Model (ESDM)៖ ជាវិធីសាស្រ្តអន្តរាគមន៍ដំបូងដែលរួមបញ្ចូលបច្ចេកទេសរបស់ (ABA) បូករួមនឹងទម្លាប់ផ្អែកលើការលេង ដើម្បីជម្រុញឱ្យមានការចូលរួមបានកាន់តែខ្លាំង ក៏ដូចជាលើកកម្ពស់ការសិក្សាចំពោះកុមារតូចៗ។
- ការព្យាបាលតាមការសិក្សាអប់រំ និងតាមសាលារៀន-នៅក្នុងប្រទេសកម្ពុជា មានជម្រើសអប់រំឯកទេស កាន់តែច្រើនឡើងៗ ដែលនេះបានផ្តល់ភាពងាយស្រួលដល់កុមារអូទីស្សឹម៖
- កម្មវិធីអប់រំពិសេស៖ កម្មវិធីទាំងនេះត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការអប់រំចម្រុះរបស់កុមារអូទីស្សឹមដោយផ្តោតសំខាន់ទៅលើជំនាញប្រាស្រ័យទាក់ទងសង្គម និងការសិក្សាជាក់ស្តែង។
- ការអប់រំបែបបរិយាបន្ន៖ សាលារៀនមួយចំនួនកំពុងវិវត្តន៍ខ្លួនទៅជាសាលារៀនបរិយាបន្នដែលអនុញ្ញាតឱ្យកុមារអូទីស្សឹមអាចរៀនជាមួយមិត្តភក្តិអូទីស្សឹមដូចគ្នារបស់ពួកគេ និងទទួលបានការគាំទ្រមួយដ៏សមរម្យ។
- ការព្យាបាលលើការនិយាយ និងភាសា-កុមារអូទីស្សឹមជាច្រើនមានការពិបាកក្នុងការប្រាស្រ័យទាក់ទងគ្នា ដែលនេះតម្រូវឱ្យមានការព្យាបាលការលើការនិយាយ និងភាសារបស់ពួកគេ៖
- ការព្យាបាលជាលក្ខណៈបុគ្គល៖ ការព្យាបាលនេះបង្កើតឡើងដើម្បីដោះស្រាយបញ្ហាប្រាស្រ័យទាក់ទងជាក់លាក់មួយរបស់កុមារ ដោយផ្តោតទៅលើទាំងជំនាញនិយាយផ្ទាល់មាត់ និងមិនផ្ទាល់មាត់។
- វគ្គជាក្រុម៖ វគ្គទាំងនេះអាចជួយកែលម្អជំនាញភាសាជាក់ស្តែង និងការប្រាស្រ័យទាក់ទងក្នុងសង្គមតាមរបៀបជាក្រុម។
- ការព្យាបាលលើបំណិនជីវិត-ជួយកុមារអភិវឌ្ឍជំនាញដែលចាំបាច់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ៖
- ការព្យាបាលដោយប្រើញាណ៖ កុមារអូទីស្សឹមភាគច្រើនមានភាពរំញោចផ្នែកញាណខ្ពស់ ការព្យាបាលតាមរបៀបនេះជួយឱ្យពួកគេរៀនទប់ទល់នឹងព័ត៌មានដែលងាយប៉ះពាល់អារម្មណ៍។
- ការអភិវឌ្ឍន៍ជំនាញម៉ូទ័រ៖ ជំនាញនេះរួមបញ្ចូលទាំងសកម្មភាពលេងដែលជួយឱ្យអវៈយវៈកុមារមានការ សហការគ្នាបានល្អ ក៏ដូចជាមានជំនាញម៉ូទ័របានប្រសើរ។
- ក្រុមគាំទ្រគ្រួសារ និងសហគមន៍-ក្រុមគាំទ្រ និងធនធានសហគមន៍ពិតជាមានតម្លៃ៖
- កម្មវិធីបណ្ដុះបណ្ដាលមាតាបិតា៖ កម្មវិធីទាំងនេះអប់រំមាតាបិតាអំពីអូទីស្សឹម និងរបៀបចិញ្ចឹមកូនរបស់
ពួកគេប្រកបដោយប្រសិទ្ធភាព។ - ការផ្តួចផ្តើមឱ្យមានការលើកម្ពស់ការយល់ដឹងក្នុងសហគមន៍៖ ការបង្កើនការយល់ដឹងជាសាធារណៈអំពី
អូទីស្សឹមអាចជួយកាត់បន្ថយការមើលងាយ និងលើកកម្ពស់នូវសង្គមបរិយាបន្ន។
- កម្មវិធីបណ្ដុះបណ្ដាលមាតាបិតា៖ កម្មវិធីទាំងនេះអប់រំមាតាបិតាអំពីអូទីស្សឹម និងរបៀបចិញ្ចឹមកូនរបស់
សេចក្តីសន្និដ្ឋាន
ទិដ្ឋភាពនៃការព្យាបាលអូទីស្សឹមនៅកម្ពុជាកំពុងវិវត្តន៍ទៅមុខ ដោយសារមានការទទួលស្គាល់កាន់តែច្រើនឡើងពីតម្រូវការរបស់កុមារអូទីស្សឹម និងក្រុមគ្រួសាររបស់ពួកគេ។ តាមរយៈការរួមបញ្ចូលការព្យាបាលប្រកបដោយវិជ្ជាជីវៈ និងការចូលរួមគាំទ្រពីសហគមន៍ កុមារអូទីស្សឹមអាចទទួលបានលទ្ធផលល្អប្រសើរ និងឈានទៅរកជីវិតដ៏ពេញបរិបូរណ៍មួយ។
Leave A Comment