ជាការសោកស្តាយមួយដែលជំនឿខុសឆ្គង និងការយល់ច្រលំជាច្រើននៅតែកើតមានចំពោះអូទីស្សឹម ។ ជំនឿបែបនេះអាចបណ្តាលឱ្យមានការមើលងាយ និងការរើសអើងចំពោះអ្នកដែលមានអូទីស្សឹម និងគ្រួសាររបស់ពួកគេ។ តាមរយៈការបង្ហោះ blog នេះ យើងមានបំណងចង់បំបាត់ចោលនូវជំនឿខុសឆ្គងជាទូទៅមួយចំនួនដែលកើតឡើងជាញឺកញាប់ ក៏ដូចជាផ្តល់ជូននូវព័ត៌មានពិតអំពីអូទីស្សឹម។
ជំនឿខុសឆ្គងទី១៖ អូទីស្សឹមបណ្តាលមកពីវ៉ាក់សាំង។
ការពិត៖ មិនមានភ័ស្តុតាងវិទ្យាសាស្ត្រណាមួយគាំទ្រអំណះអំណាងដែលថាវ៉ាក់សាំងបង្កឱ្យមានអូទីស្សឹមនោះទេ។ ជំនឿខុសឆ្គងនេះបានចាប់ផ្តើមឡើងពីការសិក្សាក្លែងក្លាយមួយ តែក្រោយមកត្រូវបានគេលុបចោលវិញ។ ចាប់តាំងពីពេលនោះមក មានការសិក្សាជាច្រើនបានរកឃើញថា គ្មានការពាក់ព័ន្ធណាមួយរវាងវ៉ាក់សាំង និងអូទីស្សឹមនោះទេ។
ជំនឿខុសឆ្គងទី២៖ អ្នកកើតអូទីស្សឹម គឺមានលក្ខណៈដូចគ្នាទាំងអស់។
ការពិត៖ អូទីស្សឹម ការអភិវឌ្ឍផ្នែកប្រព័ន្ធប្រសាទ មានន័យថា អ្នកមានអូទីស្សឹម អាចបង្ហាញរោគសញ្ញា
និងសមត្ថភាពជាច្រើនខុសប្លែកពីគ្នា។ មនុស្សមានអូទីស្សឹមមួយចំនួន អាចមានពិការភាព ឬអសមត្ថភាពផ្នែកបញ្ញាធ្ងន់ធ្ងរ ខណៈដែលអ្នកផ្សេងទៀតអាចមានភាពឆ្លាតវៃលើសកម្រិតមធ្យម។ មនុស្សមានអូទីស្សឹមមួយចំនួន
អាចពិបាកក្នុងការនិយាយ ខណៈដែលអ្នកផ្សេងទៀតអាចមានការប្រាស្រ័យទាក់ទងបានយ៉ាងស្ទាត់ជំនាញ។
ជំនឿខុសឆ្គងទី៣៖ មនុស្សដែលមានអូទីស្សឹមមិនអាចបង្កើតសម្ព័ន្ធភាពបាន។
ការពិត៖ មនុស្សដែលមានអូទីស្សឹម អាចមានសម្ព័ន្ធភាពល្អជាមួយគ្រួសារ មិត្តភក្តិ ប្តី ឬប្រពន្ធ និងកូន។ ខណៈដែលមនុស្សមានអូទីស្សឹម អាចមានការលំបាកក្នុងប្រាស្រ័យទាក់ទងក្នុងសង្គមក៏ពិតមែន ប៉ុន្តែពួកគេពិតជាចង់ភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដទៃទៀតខ្លាំងណាស់។
ជំនឿខុសឆ្គងទី៤៖ មនុស្សដែលមានអូទីស្សឹមសុទ្ធតែជាមនុស្សពូកែ។
ការពិត៖ ខណៈដែលមនុស្សដែលមានអូទីស្សឹមមួយចំនួនមានសមត្ថភាពពិសេស មនុស្សមានអូទីស្សឹមភាគច្រើន មិនមានជំនាញច្បាស់លាស់ណាមួយនោះទេ។ មនុស្សដែលមានអូទីស្សឹមភាគច្រើន មានភាពវៃឆ្លាតកម្រិតមធ្យម
ឬទាបជាងមធ្យមទៅទៀត។
ជំនឿខុសឆ្គងទី ៥៖ មនុស្សដែលមានអូទីស្សឹមជាមនុស្សហិង្សា។
ការពិត៖ មនុស្សដែលមានអូទីស្សឹមហាក់ដូចជាមិនមានអ្នកណាមានអំពើហឹង្សាច្រើនជាងអ្នកណាក្នុងចំណោមពួកគេនោះទេ។ ការពិត មនុស្សដែលមានអូទីស្សឹម ជាជនរងគ្រោះនៃអំពើហិង្សាច្រើនជាងអ្នកបង្កហិង្សាជាក់ស្តែងទៅទៀត។
ជំនឿខុសឆ្គងទូទៅផ្សេងទៀតចំពោះអូទីស្សឹម៖
- អូទីស្សឹមបណ្តាលមកពីឪពុកម្តាយមិនល្អ។
- មនុស្សដែលមានអូទីស្សឹមមិនអាចរស់នៅដោយឯករាជ្យបានទេ។
- មនុស្សដែលមានអូទីស្សឹមមិនអាចទទួលបានភាពជោគជ័យក្នុងការងារទេ។
- អូទីស្សឹម គឺជាជំងឹដែលអាចព្យាបាលជាសះស្បើយ។
ការពិត៖
- មិនមានភ័ស្តុតាងណាបង្ហាញថាឪពុកម្តាយមិនល្អបណ្តាលឱ្យមានកូនអូទីស្សឹមនោះទេ។
- មនុស្សជាច្រើនដែលមានអូទីស្សឹមអាចរស់នៅដោយឯករាជ្យ ដោយមានការគាំទ្រ។
- មនុស្សដែលមានអូទីស្សឹមអាចទទួលបានជោគជ័យនៅកន្លែងធ្វើការ ជាពិសេសក្នុងការងារដែលឆ្លើយតបនឹងភាពខ្លាំងរបស់ពួកគេ។
- អូទីស្សឹម ពុំមែនជាជំងឺ ហើយក៏មិនអាចព្យាបាលអោយជាសះស្បើយបានដែរ។
របៀបផ្តល់ការគាំទ្រដល់មនុស្សដែលមានអូទីស្សឹម៖
- អប់រំខ្លួនអ្នកអោយយល់ដឹងអំពីអូទីស្សឹម និងលុបបំបាត់នូវគំនិតអវិជ្ជមានមួយចំនួនដែលអ្នកមាន។
- មានភាពអត់ធ្មត់ និងការយោគយល់។ អ្នកដែលមានអូទីស្សឹមត្រូវការពេលវេលាច្រើនជាងមនុស្សធម្មតា ដើម្បីបញ្ជ្រាបព័ត៌មាន ក៏ដូចជាឆ្លើយតបទៅនឹងកាយវិការ ឬសញ្ញាសង្គម។
- គោរពភាពជាបុគ្គលរបស់ពួកគេ។ មនុស្សដែលមានអូទីស្សឹមក៏មានភាពចម្រុះដូចមនុស្សទូទៅដែរ។
- ផ្តល់នូវការគាំទ្រដែលពួកគេត្រូវការដើម្បីទទួលបានភាពជោគជ័យ ដូចជាការព្យាបាលលើការនិយាយ
ការព្យាបាលតាមរយៈការងារ ឬការបណ្តុះបណ្តាលជំនាញសង្គម។
អូទីស្សឹម ជាពិការភាព ឬអសមត្ថភាពផ្នែកលូតលាស់ប្រព័ន្ធប្រសាទដ៏ស្មុគ្រស្មាញដែលពិបាកយល់ឱ្យបានពេញលេញណាស់។ ទោះជាយ៉ាងណាក្តី រឿងសំខាន់ដែលយើងត្រូវចងចាំនោះគឹ មនុស្សដែលមានអូទីស្សឹម
ជាបុគ្គលដែលមានចំណុចខ្លាំង និងចំណុចខ្សោយមួយបែបរៀងៗខ្លួន។ យើងគួរតែស្រលាញ់រាប់អានគ្នាប្រកបដោយការគោរព និងការយោគយល់។
Leave A Comment