ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអូទីស្សឹមនៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើន ប៉ុន្តែនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ។ កាលពីមុន ដោយសារតែមានការខ្វះខាតធនធាន និងជំនាញក្នុងការធ្វើរោគវិនិច្ឆ័យ ក៏ដូចជាខ្វះខាតការគាំទ្រឱ្យបានត្រឹមត្រូវដែលបណ្តាលឱ្យមានបញ្ហាប្រឈមក្នុងការទទួលបានការអន្តរាគមន៍ និងការអប់រំបានទាន់ពេលវេលា។ ទោះជាបែបនេះក្តី ការខិតខំប្រឹងប្រែងនាពេលថ្មីៗនេះ របស់អង្គការនានា និងរដ្ឋាភិបាលបានជួយស្រោចស្រង់ស្ថានភាពនេះឱ្យមានភាពប្រសើរឡើងវិញ។
ការស្គាល់ពីរោគសញ្ញាអូទីស្សឹម
ការស្គាល់រោគសញ្ញារបស់អូទីស្សឹមបានទាន់ពេលវលា ជាកត្តាសំខាន់មួយក្នុងការទទួលបានជំនួយដែលចាំបាច់។ រោគសញ្ញាជាទូទៅមានដូចជា៖
- ការលូតលាស់ផ្នែកការនិយាយស្តីយឺតយ៉ាវ៖ កុមារអូទីស្សឹមអាចនឹងមិននិយាយបានលឿនដូចមិត្តភក្តិរបស់ពួកគេនោះទេ ឬមិនអាចប្រើការប្រាស្រ័យទាក់ទងដោយពាក្យសំដីបាន។
- ការលំបាកក្នុងការទំនាក់ទំនងក្នុងសង្គម៖ កុមារអូទីស្សឹមអាចជួបការលំបាកក្នុងការទំនាក់ទំនងដោយប្រើខ្សែភ្នែក លេងតាមបែបសង្គម ឬការយល់ដឹងអំពីសញ្ញាសម្រាប់ទំនាក់ទំនងក្នុងសង្គម។
- អាកប្បកិរិយាដដែលៗ៖ ការធ្វើចលនាដដែលៗដូចជា ញ័រ ឬអង្រួន ឬទះដៃ ឬមិនមានការផ្តោតអារម្មណ៍ខ្លាំងលើការមានទម្លាប់ ក៏អាចរាប់ថាជារោគសញ្ញាផងដែរ។
- ភាពរំញោចផ្នែកញាណ៖ មានភាពរំញោចខ្លាំង ឬតិចចំពោះសម្លេង ពន្លឺ ការស្ទាប ឬប៉ះ និងធាតុរំញោចដល់ញាណផ្សេងទៀត គឺជារឿងធម្មតា។
ការទទួលបានជំនួយគាំទ្រ
សូមទាក់ទងមកកាន់ OrbRom Center ដើម្បីស្វែងរកជំនួយគាំទ្រ។ ការកសាងបរិយាកាសសង្គមមួយ ដែលជម្រុញឱ្យមានការទទួលយក និងចាតុទុកបុគ្គលអូទីស្សឹមជាផ្នែកមួយក្នងសង្គមបរិយាបន្ន ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ បន្ថែមពីលើនេះទៀត ការអប់រំសហគមន៍ដ៏ធំទូលំទូលាយអំពីអូទីស្សឹម ការតស៊ូមតិឱ្យមានការផ្លាស់ប្តូរគោលនយោបាយ និងការផ្តល់ជំនួយគាំទ្រដល់គ្រួសារ និងស្ថាប័នអប់រំ ដើម្បីបំពេញតម្រូវការរបស់បុគ្គលអូទីស្សឹមគ្រប់រូប។
សេចក្តីសន្និដ្ឋាន
ការយល់ដឹង និងការផ្តល់ជំនួយគាំទ្រចំពោះអូទីស្សឹមនៅក្នុងប្រទេសកម្ពុជា ជាដំណើរការដែលទាមទារនូវ
ការសហការពីក្រុមគ្រួសារ អ្នកអប់រំ អ្នកផ្តល់សេវាថែទាំសុខភាព និងអ្នកបង្កើតគោលនយោបាយ។ តាមរយៈការបង្កើនឱ្យមានការយល់ដឹង លទ្ធភាពទទួលបានធនធានប្រសើរជាងមុន និងការជំរុញឱ្យមានសង្គមបរិយាបន្ន យើងអាចធានាថាបុគ្គលអូទីស្សឹម ទទួលបានការគាំទ្រដែលពួកគេត្រូវការ ដើម្បីទទួលបានភាពរីកចម្រើន។
Leave A Comment